នៅក្នុងឆ្នាំ២០០៨ លោកអ៊ូ ប៊ុនរិទ្ធមានចក្ខុវិស័យក្នុងបង្កើតក្រុមហ៊ុន ADA Cambodiaនេះឡើងមក កើត និងធំធាត់នៅរាជធានីភ្នំពេញ លោក ប៊ុនរិទ្ធ គាត់បានយល់ច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុជាប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា បទពិសោធន៍របស់គាត់បានបំផុសគំនិតដ៏មានអានុភាព នាំឲ្យក្រុមហ៊ុនមានលទ្ធភាព ដើម្បីជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងជំរុញក្តីសុបិនរបស់ពួកគេក្លាយជាការពិត ADA Cambodia បង្កើតឡើងដើម្បីត្រួសត្រាយផ្លូវទៅរកភាពជោគជ័យ សម្រេចក្តីស្រមៃដែលធំ ជឿជាក់លើ ADA
ដោយចាប់ផ្តើមពីក្រុមតូចមួយ ជាមួយនឹងបេសកកម្មដ៏មហិមា ADA Cambodia បានរីកចម្រើនក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ ដោយក្លាយជាដៃគូហិរញ្ញវត្ថុដែលជាទីទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជារាប់មិនអស់។ វិសាលភាពកម្ចីរបស់យើងមានជារួមដូចជា៖ កម្ចីបុគ្គល កម្ចីអាជីវកម្ម កម្ចីកសិកម្ម និងកម្ចីគេហដ្ឋាន យើងខ្ញុំក៏មានផ្តល់សេវាប្រាក់កម្ចីរហ័សដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលត្រូវការថវិកាជាបន្ទាន់ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះការដោះស្រាយបញ្ហាជូនលោកអ្នកគ្រប់ពេល
ភាពរឹងមាំរបស់យើងស្ថិតនៅក្នុងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់យើងអំពីសក្ដានុពលសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា ។ យើងមើលឃើញអំពីសក្តានុពលរបស់ប្រជាជនកម្ពុជាគ្រប់រូប ចាប់តាំងពីប្រជាកសិករដ៏ឧស្សាហ៍ព្យាយាមនៅក្នុងខេត្តកំពង់ចាម រហូតដល់សហគ្រិនវ័យក្មេងនៅទីក្រុងភ្នំពេញ។ ៧០%ក្នុងចំណោមអតិថិជនរបស់យើងខ្ញុំ មាន៩៨%ហើយដែលលើកសរសើរអំពីសេវាកម្មរបស់យើងខ្ញុំ
Every dream we help achieve, every business we assist to grow, every family we help to own a home – these are our most meaningful victories. ADA Cambodia មិនមែនត្រឹមជាភ្នាក់ងារផ្តល់សេវាកម្ចីនោះទេ ពួកយើងក៏ជាដៃគូនាំលោកអ្នកទៅកាន់ភាពជោគជ័យផងដែរ
អ៊ូ ប៊ុនរិទ្ធ
ស្ថាបនិក